មាតិការល្បីៗ

Popular Posts

បង្ហោះដោយ : Bong pheakz បង្ហោះនៅថ្ងៃ : Saturday, 25 September 2021

 

                    បទស្មូត "ទំនួញប្រេត" និពន្ធ​ដោយ​លោក ពេជ្រ សុខា ជា​ចម្រៀង​​​រៀប​រាប់​​សុខ​ទុក្ខ បុណ្យ បាប របស់​ឪពុក​ម្តាយ ដែល​​បាន​កើត​ទៅ​ជា​ប្រេត​ក្រោយ​ពេល​ស្លាប់ ។ ទំនួញ​ប្រេត មាន​​អត្ថន័យ​អប់រំ​​កូន​ចៅ ​ដែល​នៅ​​កំពុង​រស់​នៅ​​ ឲ្យ​ស្គាល់​​ភារកិច្ច​​ និង កិច្ច​ដែល​ត្រូវ​ធ្វើ​​​ពេល​ភ្ជុំបិណ្ឌ ។ ប្រជាជន​ខ្មែរ​មាន​ជំនឿថា នៅ​រដូវ​ភ្ជុំបិណ្ឌ ជាពេល​​ដែល​ពួក​យមបាល បើក​ទ្វារ​នរក​អនុញ្ញាត​ឲ្យ​ប្រេតមាន​ឱកាស​​ឡើង​មក​ទទួល​ទាន​របស់​​​កូន​ចៅ សាច់​ញាតិ ឬ គ្រួសារ​របស់​ពួក​គេ ។ ប្រជាជន​ខ្មែរ​ធ្លាប់​ឮ​បទស្មូត​នេះ​នៅតាម​​​វត្តអារាម ក្នុង​ព្រះរាជាណាចក្រកម្ពុជា នៅ​​រដូវ​បុណ្យ​កាន់​បិណ្ឌ ។ បទ​មួយ​​ទៀត មាន​ចំណងជើង​ថា "ទំនួញប្រេត" ដូច​គ្នា​ដែរ ប៉ុន្តែ​មិន​មែន​ជា​ស្មូត​ទេ អត្ថន័យ​ក៏​ខុស​គ្នា​ដែរ៕

ស្តាប់ | ទាញយក

រក្សាសិទ្ធិគ្រប់យ៉ាង © 2013- - ៨៥៥សោន - រចនានិងកែសម្រួលដោយ : Bong Pheakz Qoute: "ជីវិតដែលគ្មាន បទពិសោធន៍ និង ការឈឺចាប់ គេមិនអាចហៅថា ជីវិតនោះឡើយ"។